ភ្នំពេញ៖ ការស្លាប់របស់តារាចម្រៀង សាន ស្រីឡៃ បានអង្រួនចិត្តអ្នកសិល្បៈ និងមហាជនជាច្រើនមានក្តីក្តុកក្តួលឥតឧបមា ដោយក្តីមានភាពអាណិតអាសូរជាពន់ពេក ។ អ្នកស្គាល សាន ស្រីឡៃ បានប្រាប់ថានាងជាមនុស្សតស៊ូព្យាយាមណាស់ ទើបពេលចុងក្រោយនេះ នាងបានក្លាយជាតារាចម្រៀងក្នុងផលិតដ៏ល្បីមួយ។ ប្រភពដដែលបានបន្តទៀតថា សាន ស្រីឡៃ ដើរតួជាមេគួសារ ទទួលខុសត្រូវទាំងមូលលើកូននិងម្តាយ ហើយនាងជាកូនស្រីកតញ្ញូម្នាក់ ចំពោះម្តាយ ដោយនាងបានមើលថែម្តាយ បងប្អូន និងកូនជាទីស្រលាញ់របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាក់ស្តែងក្នុងវីដេអូ ខាងក្រោមនេះក៏បានបង្ហាញពីទិដ្ឋភាពសប្បាយរីករាយសម្ដែងចេញនូវសេចក្តីស្រលាញ់ ឱបថើប និងជូនកាដូទឹកអប់ ១ដបនិងប្រាក់ដុល្លារមួយចំនួនដល់ម្តាយប្រកបដោយភាពស្និតស្នាល រីឯម្តាយវិញក៏បានឱបថើបកូន និងជូនពរកូនថា “ឲ្យរកស៊ីមានបាន អាយុវែង និងមានសម្រស់កាន់តែស្អាតឡើង” ។
សូមទស្សនាវីដេអូ!!
