ភ្នំពេញ៖ បន្ទាប់ពីមានភាពក្តុកក្តូលនិងក្តីអាណិតអាសូរអស់មហាជនខ្មែរ ពីមរណៈភាពអតីតបេក្ខភាព The Vice Cambodia អ្នកនាង សាន្ត ស្រីឡៃ ដែលត្រូវខ្មាន់កាំភ្លើងជាអតីតស្វាមីប៉ាញ់សំលាប់នៅកណ្តាលក្រុងភ្នំពេញ។នៅព្រឹកថ្ងៃទី១៧ខែតុលានេះ នៅក្នុងគណនីហ្វេសប៊ុក តារាកំប្លែងអ្នកនាង កា តុ ក៏ធ្វើឲ្យអ្នកគាំទ្រស្លុតចិត្តផងដែរ ដែលបង្ហោះរូបអង្គុយពីនាក់ប្តីប្រពន្ធ នៅមុខសព។ ស្ថិតក្នុងសំលៀកបំពាក់កាន់ទុក្ខខោវខ្មៅអាវពណ៌ស ពាក់បូកាន់ទុក្ខនៅដើមទ្រូង អ្នកកំប្លែងនិងចម្រៀង អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ក៏បានសរសេរ ផុសនៅក្នុងគណនីយហ្វេសប៊ុកថា«សូមប្អូនស្រីទៅកាន់សុគតិភពឲ្យបានសុខបងលែងបានឃើញប្អូនទៀតហើយចាប់ពីរថ្ងៃនេះតទៅ»។

ការបង្ហោះសារ ដែលថាសូមប្អូនស្រីទៅកាន់សុគតិភព ភ្ជាប់សពដែល នៅក្នុងហ្វេសប៊ុករបស់អ្នកនាង កាតុ នោះក៏ធ្វើឲ្យមានការងឿងឆ្ងល់ផងដែរ ដែលថា អ្នកនាង កាតុ និងស្វាមី បានទៅចូលរួមបុណ្យ សព តារាចម្រៀង សាន្ត ស្រីឡៃ ហើយដោយក្តីអាណិតអាសូរ សិស្សប្អូនរួមអាជីព ក៏សរសេរសាររំលែកទុក្ខ។ ខណៈការបកស្រាយ ពីសំដីអ្នកនាង កាតុ នោះដែរ នៅរសៀលថ្ងៃទី១៧ខែតុលា ទំនាក់ទំនងទៅ មិនមានអ្នកទទួលទូរស័ព្ទ។ ប៉ុន្តែនៅក្នុងគណនីហ្វេសប៊ុក ស្វាមី អ្នកនាង កាតុ ដែលបង្ហោះរូបភាពដូចគ្នានិងគណនីហ្វេសប៊ុកអ្នកនាង កាតុ ក៏មានអ្នកគាំទ្រជាច្រើន ខមមិនសាររំលែកទុក្ខ ក៏មានសារឆ្លើយប្រាប់ទៅអ្នកគាំទ្រវិញថា«ប្អូនស្រីខ្ញុំ គាត់ស្លាប់ដោយសារជំងឺមហារីកសួត ។ នាងនៅក្មេងអាណិតនាងណាស់ មិនគួរអាយុខ្លីចឹងសោះ»៕