ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ខែសីហានេះ ហ្វេសប៊ុកលោក សុខ ជំនោរ ដែលជាបងប្រុសបង្កើត តារាចម្រៀងវ៉ាន់ នីឡា ដែលមានឈ្មោះ ក្នុងបញ្ជីជាតិ សុខ ចិន្តា បានបង្ហោះសារជួនដំណឹងខ្លីថា ថ្ងៃនេះប្រកាសសាលក្រមម៉ោង២ ។
លោក សុខ ជំនោរ ក៏បានបង្ហាញផងដែរថា នៅរសៀលនេះ ជោគវាសនាកូនមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាមួយកញ្ញា វ៉ាន់ នីឡា និងត្រូវលាតត្រដាង ។
ព្រមជាមួយគ្នានោះក៏មានការបញ្ជាក់ទៀតថា « នៅរសៀលថ្ងៃទី១៥ ខែសីហា នេះ លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមរឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយអវត្តមានជនជាប់ចោទនិងដើមបណ្ដឹងរដ្ឋប្បវេណី»។
យ៉ាងណាម៉ិញ នៅក្នុងបណ្តាញសង្គមក៏មានការចំអកឡកឡាយផងដែរថា ពិបាកឈ្នះណាស់ ព្រោះព្រះរាជអាជ្ញាដាក់បទចោទហើយ តែបែរជាមិនហ៊ានឃុំខ្លួនបណ្តោះអាសន្នផង ចឹងមានតែរងចាំមើលទេ នៅរសៀលម៉ោង២ថ្ងៃនេះ ។ និងសង្ឃឹមថា លោក មេធាវី នួន បូរ៉ា ទទួលបានជោគជ័យក្នុងរឿងក្តីនេះ។
បន្ថែមនោះក៏មានការជួនពរយ៉ាងទទួចឲ្យ តារាស្រី វ៉ាន់ នីឡា សូមជូនពរឱ្យមានពន្លឺយុត្តិធម៌ ក៏មានអ្នកលើកឡើងថា ស្រ្តីគួរទទួលបានយុត្តធម៌តាមការខិតខំប្រឹងប្រែង និងការផ្តាច់ជ្ញាចិត្តរបស់រដ្ខាភិបាល នៅអង្គការសហប្រជាជាតិសម្រាប់ការលើកម្ពស់ស្រ្តី និងការទប់ស្កាត់អំពើហិង្សាលើកស្រ្តី។ ករណីនេះអាចក្លាយជាគំនូរអាក្រក់ និងគំនូរល្អសម្រាប់យុត្តធម៌លើស្រ្តី អាស្រ័យលើតុលាការ»។
