អ្នកគេងមិនលក់មែនទេ ពេលនេះកុំបារម្ភ៖ អាចអនុវត្តន៍តាមវិធីដូចខាងក្រោមបាន

0
605

សុខភាព៖ លោកអ្នកមានបញ្ហាសុខភាពជាច្រើនដែលបណ្ដាលឲ្យកើតមានជំងឺគេងមិនលក់ សង្គេតឃើញថាភាគច្រើនមកពី មានការបារម្ភច្រើន គិតច្រើន ញ៉ាំអាហារយប់ជ្រៅ ការលេបថ្នាំ ការនិយាយទូរស័ព្ទយប់ច្រើនទៀត​ផង​។​ លើសពីនេះទៅទៀត ថ្នាំសម្រាប់ព្យាបាលបញ្ហាសុខភាពមួយចំនួនក៏ផ្សាភ្ជាប់ទៅនឹងជំងឺគេងមិនលក់ផងដែរ ប៉ុ​ន្តែថ្ងៃនេះយើងខ្ញុំសុំលើកយកថ្នាំសម្រាប់លេបដើម្បីអោយគេងលក់ស្រួល ក្រោកទ្បើងមានកំលាំង អារម្មណ៏ល្អ សុខភាពល្អ តាមវិធីសាស្ត្របែបធម្មជាតិ។

ដូចនេះអាចអនុវត្តតាមវិធីដូចខាងក្រោម៖ ដំបូងយើងត្រូវមានចេកបួនប្រាំផ្លែ (ស្ទើរចាស់ស្ទើរទុំ) កាត់ក្បាល និងកន្ទុយចេញ រួចលាងឲ្យស្អាតដាក់ក្នុងឆ្នាំង បន្ទាប់មកចាក់ទឹកស្អាត១លីត្រដាំអោយពុះ១០នាទីសឹមលើកចេញទុក៥នាទីអោយត្រជាក់បន្តិចចាំផឹកទឹកឱសថនេះ មុនពេលគេងរាល់ថ្ងៃ ៧ថ្ងៃក្រោយ សុខភាពល្អ នឹងក្លាយជារបស់អ្នកយ៉ាងប្រាកដមែន។ បើសិនមានអាការៈបែបនេះអាចអនុវត្តន៍តាមវិធីនេះជារៀងរាល់ដើម្បីឲ្យសុខភាពស្រស់ថ្លា នៅពេលដែលយើងបានគេងឆ្អែតគ្រប់គ្រាន់។

Comments