ភ្នំពេញ៖ ក្នុងគណនីយហ្វេសប៊ុករបស់លោកតា វ៉ិចទ័រ ពោលរៀបរាប់ដូច្នេះថា«ស្រលាញ់នាងធ្វើអី បើអ្នកមិនទាន់ស្គាល់នាងច្បាស់ផងណឹង! បើស្គាល់នាងច្បាស់អ្នកប្រហែល មិនប្រចណ្ឌនាងទេ។ បន្ថែមពីការលើកឡើងបែបចម្ងល់ថា មនុស្សគ្រប់រូបមានសិទ្ធិក្នុងការស្រលាញ់ តែហេតុអីបានជាជោគវាសនារបស់អ្នកទទួលយកក្តីស្រលាញ់មិនដូចគ្នាសោះអញ្ចឹង? អ្នកគ្រប់គ្រង់និងផលិតកម្មវិធីកម្សាន្តនៅទូរទស្សន៍ស៊ីធីអិននិងជាឪពុក កញ្ញា នីឡា អ្នកកំប្លែងល្បីវ័យក្មេង លោកថា «មុននិងស្រលាញ់អ្នកណាម្នាក់ សូមអ្នកគិតនិងសួរខ្លួនឯងឲ្យច្បាស់សិន។តើអ្នកស្រលាញ់គេដោយរបៀបណា?ស្រលាញ់ដោយផ្តល់នូវភាពកក់ក្តៅឬក៏ស្រលាញ់ដោយធ្វើទុក្ខបុកម្នេញ»។

ក្នុងន័យបន្ទាប់ខ្លួន និងក្តីអាណិតអាសូរដល់ភាពឯការរបស់ក្មេងៗប្រុសពីរនាក់ ជាតំណក់ឈាម តារាចម្រៀង សាន ស្រីឡៃ ។ លោក តា វ៉ិចទ័រ ដែលថា ខ្ញុំមិនមែនជាអ្នកចេះដឹងអីទេ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ។ ហេតុអីក៏មិនអាសូរគ្នាជាស្រ្តីភេទ? តើអ្នកណាជាអ្នកទទួលរ៉ាប់រងលើជោគវាសនារបស់កូនៗ ។ស្រីឡៃសូមវិញ្ញាណក្ខ័ន្ឌប្អូន!បានទៅកាន់ឋានសុគតិភព កើតជាតិណាៗ សូមកុំឲ្យមាន វាសនាដូចជាតិនេះ»។ លោកតា វ៉ិចទ័រ ក៏ទទួចផងដែរថា « បើអ្នកស្រលាញ់សូមជៀសឲ្យឆ្ងាយពីអំពើទាំងនេះ១.អំពើហឹង្សាផ្លូវចិត្ត(ការប្រចណ្ឌ.),២.អំពើហឹង្សាផ្លូវកាយ ,៣.អំពើហឹង្សាសេដ្ឋកិច្ច,៤.អំពើហឹង្សាផ្លូវភេទ។អំពើទាំងអស់គឹប្រាកដជាចាត់ចូលក្នុងការស្រលាញ់ធ្វើទុក្ខបុកម្នេញហើយ។