ភ្នំពេញ៖ កូនស្រីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថៃ នរៈសត្យា, កញ្ញា ថៃ នារីសុជាតា ដែលជាអតីតជយលាភីលេខ ២ ស្រីស្អាត ហ្រ្វេស៊ីហ្គើល ឆ្នាំ ២០១០កំពុងរងការរិះគន់ថាបង្ហាញភាពសិចស៊ី ប្រាសចាកពីប្រពៃណីខ្មែរ និងថែមទាំងមានការចោទប្រកាន់ថា រូបនាងមានកូនឥតរៀបការទៀត។
ខណៈដែលមានលេចឡើងនូវព័ត៍មានបែបនេះតារាស្រីកូនមួយរូបស្រស់ រាងរៅសម្ផស្សក្រមុំសុំខ្មាស អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ហាក់មិនខ្វល់ឡើយថែមទាំងមានការលើកឡើងលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់ខ្លួនទៀតថា«ពួកគេត្រូវការនិយាយពីអ្នក ដើម្បីទទួលបានការចាប់អារម្មណ៍ ពីព្រោះបើពួកគេនិយាយពីរឿងពួក​គេ គ្មានអ្នកណាខ្វល់ឡើយ។ ខ្ញុំនៅតែរក្សាការពិតច្បាស់លាស់ ហើយខ្ញុំមិនខ្លាចអ្វីទាំងអស់»។ យ៉ាងណាមិញការលើកឡើងរបស់តារាស្រីរូបនេះហាក់បញ្ជាក់ឲ្យឃើញថានាងមិនខ្វល់រឿងគេនិយាយឡើយ ហើយក៏បង្ហាញជំហរតស៊ូរដោយមិនញញើតទៀតផង។