ភ្នំពេញ៖ នាង ពេជ្រ ចរណៃ ដែលជីវិតហាក់មានពន្លឺជាថ្មីក្រោយជាពីជំងឺដាច់សរសៃប្រើសបេះដូង ដែលទទួលជំនួ​យ​មហាគុណពីសំណាក់រៀមច្បងក្នុងសិល្បៈលោក ខៃ ប្រសិទ្ធ អស់ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារនោះប្រែក្លាយខ្លួនជាអ្នកដើរជួយមនុស្ស ទីទ័លគ្រប់ច្រកល្ហក គ្រប់ទិសទីក្នុងនាមជាមនុស្សធម៌។ ខណៈនាឱកាសបុណ្យភ្ជុំបិណ្ឌនេះនាងក៏ប​ង្ហាញពីទឹកចិត្តជួយង្គ្រោះយាយតាតាមយៈការអំពាវនាវរកជំនួយលើបណ្ដាញសង្គមថា«សូមមេតាជួយស៊ែរបន្តរផងក្រែងមានសប្បុរសធម៍អាណិតនឹងជួយលោកយាយលោកតាថ្ងៃពុធ ទី3នេះ នាងខ្ញុំ នឹងចុះទៅជួយលោកតា​លោ​ក​យាយ..ដែលកំពុងរស់រងនៅទុក្ខវេទនា ដែលគ្មានទីពឹង តាថ្លង់ យាយងងឹតភ្នែក»។

តារាស្រីដែលធ្លាប់ឆ្លងកាត់ជីវិតមហាកម្សត់រូបនេះក៏បានមកបង្ហាញវត្តមានតាមពាក្យសន្យាដែរតាមរយៈវីដេអូប​ង្ហាញពីស្នាមញញឹកក្នុងដំណើរនាំយកអំណោយមនុស្សធម៌ពី ពេជ្រ ចរណៃ និងបណ្ដាសប្បុរសជនមួយចំនួនទៀ​ត​។ ក្នុងនោះផងដែរ ពេជ្រ ចរណៃ ក៏បន្តទទូចរកជំនួយបន្ថែមថា«បើពុកម៉ែបងប្អូនទាំងអស់គ្នា ចង់ជួយបរិច្ចាក នឹ​ងចូលរួមដោយផ្ទាល់ជាមួយនាងខ្ញុំ អាចទំនាក់ទំនងមកលេខខ្ញុំផ្ទាល់បាន 096 926 7777 ជិវិតលោកយាយ លោ​​​កតា ពិសារបាយជាមួយអំបិល និងកំពឹសលីងសុទ្ធតែសត្វស្រមោចក្នុងចាន..កំសត់ណាស់។ជីវិតពួកគាត់ស៊ីឈ្នួល​គេហើយបច្ចុប្បន្នមានវ័យចាស់ជរាថែមទាំងមានជំងឺប្រចាំកាយទៀត»។គួរបញ្ជាក់ដែរថា លោកតា លោក​យាយរស់នៅ ភូមិគីរីអណ្តែតឃុំទ្រៀលស្រុកបារាយណ៍ ខេត្តកំពង់ធំ។