ភ្នំពេញ៖ នៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈក្រសួងអប់រំយុវជន និងកីឡា បានធ្វើការប្រកា​ស​ល​ទ្ធផលប្រឡងជ្រើសរើសគ្រូកម្រិតឧត្ដម ដើម្បីទៅបម្រើការងារនៅគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពនា​នា​កាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ដោយនៅលើបញ្ជីឈ្មោះបិទប្រកាសនោះឃើញថាមានបេក្ខជនម្នាក់ប្រឡងនៅមណ្ឌលវិទ្យាល័យវត្តកោះ បន្ទប់​លេខ​២១៤ លើមុខវិជ្ជាគណិតវិទ្យា ត្រូវបានក្រសួងដាក់ថា កើតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២៩៨៩។ បញ្ហានេះត្រូវបានគេលើកឡើងថា «អាចបណ្ដាលមកពីករណីកុំព្យូទ័រខុសបច្ចេកទេស ព្រោះបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិមានខ្លះត្រូវបានក្រសួងដាក់ថាកើតនៅឆ្នាំ២០០ ដែលស្ថិតក្នុងសម័យអង្គរទៀតផង»។គួរបញ្ជាក់ដែរថាបេក្ខជន ដែលជ្រើសរើសក្របខណ្ឌ ខេត្តកោះកុងរូបនេះមិនបានប្រឡងជាប់ឡើយ។