ថៃ៖ ពីគណនីហ្វេសប៊ុក មានឈ្មោះថា  May Jungបានបង្ហោះសាររៀបរាប់ថា« ឆ្លងទន្លេប្រើប័ណ្ណ​៣០បាត ពេទ្យធ្វើព្រងើយកន្តើយយើងបានមកសម្រាកនៅមន្ទីពេទ្យកាលពីថ្ងៃទី២០ ខែមិថុនា នៅ​វេលាម៉ោង១យប់ រហូតដល់ថ្ងៃទី ២១ ខែមិថុនា»។ព័ត៌មាននេះត្បិតថា​ម្ចាស់គណនីនេះបាន​បង្ហោះ​បង្ហាញពីពេលវេលា នៃការកើត រឿងបែបអយុត្តិធម៌សង្គមរំលងវេលាច្រើនខែក្តី តែសន្ទុះ​នៃការមិន​ការរឹះគន់លើការរើសអើងរបស់គ្រូពេទ្យ នៅ មានច្រើន។ ខណៈមតិរឹះគន់បង្ហាញ រឿងនេះនៅ ដូចតែនៅខ្មែរដែរ។

ខណៈព័ត៌មានក៏បានបង្ហាញបន្ថែមថា ទម្រាំនឹងទារកកើតមកប្រហែល២ម៉ោង ហើយដេកសម្រាក​ឆ្លង​​​ទន្លេ អស់ រយៈពេល២ថ្ងៃ ធ្វើឲ្យខ្លួនទ្រាំលែងបាន ក៏សុំគ្រូពេទ្យធ្វើការវៈកាត់ ប៉ុន្ដែគ្រូពេទ្យ​បែរជា​ឆ្លើយថា កូនមានលក្ខណៈ គ្រប់គ្រាន់មិនចាំបាច់វៈកាត់ទេ ហើយឲ្យដេកនៅមួយកន្លែង ថែមទាំងមាន​មុខមកស្ដីបន្ទោសទៀតថា សូមនៅ ឲ្យស្ងៀម កុំរញ៉េរញ៉ៃ ពេកទាំងដែលខ្លួន​ឈឺទ្រាំស្ទើរតែ​ដាច់​ដង្ហើម​​​ទៅហើយ។ ទីបំផុតទារកបាន ឈ្លក់ទឹកភ្លោះ បាត់បង់ជីវិតព្រោះតែពាក្យថារង់ចាំ ចុះឯណាថាកូ​ន​ខ្ញុំ​ល្អរឹងប៉ឹងគ្រប់យ៉ាង ចុះឯណាថាកើតមកកូនមាន លក្ខណៈធម្មតាដូចក្មេងទូទៅ ចុះឯណាថា​ក្មេង​រឹង​មាំ។​តែទោះបីជាយ៉ាងណាគេក៏មិនទាន់ដឹងថា ខាងមន្ទីនឹង ទទួលខុសត្រូវចំពោះ​បញ្ហា​ដែល​បាន​កើតឡើងនេះយ៉ាងណានោះទេ។