ភ្នំពេញ៖​ តារាចម្រៀង ដែលមានប្រជាប្រិយភាពខ្ពស់របស់ផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណារាជ បើទោះបីជាមានភាពមមាញឹកខ្លាំង នឹងការងារសិល្បៈយ៉ាងណាក្ដីក៏លោកមិនភ្លេចអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួននាឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។
យ៉ាងណាមិញបើតាមការបង្ហោះរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលម្ដាយជាទីស្រលាញ់របស់លោក ឆន សុវណ្ណរាជ កំពុងពាក់ចិញ្ចៀនមាសដាំត្បូងដ៏ធំមួយ នឹងរំលេចនៅស្នាមញញឹមដ៏ស្រស់បំព្រងផងនោះ ធ្វើឲ្យ ឆន សុវណ្ណរាជ ហាក់នៅមិនស្ងៀមហើយបង្ហាញពាក្យពេចន៍បែបនេះថា«ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញនឹងទទួលបាន ទឹកចិត្តតិចតួចពីកូនម្នាក់នេះសំរាប់លោកក្នុងខែបុណ្យខែទាន អ្វីដែលចង់ឃើញគឺលោកសប្បាយបានចិត្ត»។
តាមរយៈសកម្មភាពទាំងនេះរបស់លោក ឆន សុវណ្ណារាជ អាចបញ្ជាក់បានថា រូបលោកពិតជាមាន ការស្រលាញ់ចំពោះអ្នកមានគុណ របស់ខ្លួនខ្លាំងណាស់។
ទង្វើខាងលើនេះបានធ្វើឲ្យអ្នកគាំទ្ររូបលោកម្នាក់ ដែលហាក់ស្និទ្ធស្នាលនឹងតារាចម្រៀងរូបនេះ បានចេញមកកោតសរសើរបែបនេះថា«សែនស្រលាញ់ណាស់បង រាជ ជាកូនប្រុសល្អ ជាមនុស្សចេះដឹងគុណអ្នកម្តាយ»។