ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ហាក់ធ្វើឲ្យមហាជននៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើល ខណៈដែលខួបកំណើតក្នុងឆ្នាំនេះ សុគន្ធ ថេរ៉ាយុ បានទៅធ្វើបុណ្យចែកទានដល់ចាស់ជរា នឹងសុំសេចក្ដីសុខនៅទីវត្តអារាម។
ជុំវិញរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងរូបនេះ ដែលកំពុងធ្វើបុណ្យចែកទានដល់ចាស់ជរា ប្រកបដោយទឹកមុខញញឹមស្រស់បំព្រង និងបានភ្ជាប់នូវជាមួយពាក្យពេចន៍របស់ខ្លួន បានបង្ហាញនៅលើគណនី Instargram បែបនេះថា«ថ្ងៃនេះជាថ្ងៃខួបកំណើតឆ្លៀតមកវត្ត សូមជូនពរអោយខ្លួនឯងសុខភាពល្អ សំណាងល្អ ជួបតែមនុស្សល្អៗ ក្រុមគ្រួសារសុខសប្បាយទាំងអស់គ្នា ប៉ងប្រាថ្នាអ្វីៗអោយបានសំរេចដូចក្តីប្រាថ្នា លុយចូលច្រើនៗ»។
គួរបញ្ជាក់ផងដែរថា មុនពេលទៅសុំសេចក្ដីសុខនៅទីអារាម ម្ចាស់បទសង្សារខ្ញុំជិះឱបអ្នកផ្សេង រូបនេះក៏បានធ្វើការរំលឹកដឹងគុណចំពោះអ្នកមានគុណរបស់ខ្លួនរួចហើយដែរ។