ភ្នំពេញខណៈពេលមជ្ឈដ្ឋានកំពុងមានការចាប់អារម្មណ៍ករណីបានញ់សម្លាប់តារាចម្រៀងផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវ​​កាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបាន​​អតីត​​ស្វាមី​​បាញ់សម្លាប់​​គួរ​​ឲ្យរន្ធត់ដោយសាភ្លើងប្រចណ្ឌ មហាជនជាច្រើន​​បានស្គាល់ពីប្រវត្តិ សាន ស្រីឡៃ ហើយ ដោយឡែកមិនទាន់បានស្គាល់អត្តសញ្ញាណពិតឃាតកដៃឆៅគ្មានត្រាប្រណីហ៊ានលើកកាំភ្លើងបាញ់ប្រហាប្រពន្ធខ្លួនដែលធ្លាប់ឱបជាប់នឹងទ្រូង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ។

ឃាតករចិត្តព្រៃផ្សៃដៃឆើតបានសម្លាប់ប្រពន្ធ និងបាញ់ខ្លួនឯងនោះ ឈ្មោះពិតមិនមែន ជ័យ រិន ទេ គឺឈ្មោះ ខៀវ ម៉ៅ ហើយក៏មិនមែនមានអាយុ ៥៣ឆ្នាំដែរ គឺមានអាយុ ៤៧ឆ្នាំ ។ ចំពោះឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ ដើម្បីចូលធ្វើការងារក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ បច្ចុប្បន្នឈ្មោះ ជ័យ រិន (ឈ្មោះទិញគេ) ជាជំនួយការសាខាគយខេត្តកំពង់ចាម គឺមិនមែនជាអនុប្រធានសាខាគយ ខេត្តត្បូងឃ្មុំទេ។ លោក ខៀវ ម៉ៅ កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង មានបងប្អូន ៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ ។

លោក ខៀវ ម៉ៅ មានប្រពន្ធស្របច្បាប់ និងមានកូនចំនួន ៤នាក់ ពេញកំលោះពេញ​​ក្រមុំអស់ហើយ នៅខេត្តព្រៃវែង ។ មូលហេតុនាំឲ្យលោក ខៀវ ម៉ៅ បង្កើតចំណងស្នេហ៍ជាមួយ សាន ស្រីឡៃ ដោយសារការងារគយផ្លាស់ពី​​ខេត្តព្រះសីហនុ ទៅច្រកទ្វាព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយចំណងស្នេហ៍នេះក៏ឈានដល់ការសែនព្រែនមានចាស់ទុំដឹងឮជាប្តីប្រពន្ធ ដោយដំបូងឡើយពុំបានដឹងថា ខៀវ ម៉ៅ មានប្រពន្ធកូនទេ ដែលបច្ចុប្បន្ន​​នេះចំណងស្នេហ៍ប៉ោយប៉ែតបានបន្សល់​​ទុកកូនប្រុស ២នាក់កំព្រាឪពុកម្តាយ ។