ភ្នំពេញ៖ តារាសម្តែងប្រុសស្រី គង់ ច័ន្ទស្រីមុំ និង គឹម សីហា ក្រោយសម្រាលកូនស្រីរូបស្រស់រូចមកក៏ទទួលបានឈ្មោះ​យ៉ាងពិរោះថា«គឹម សីហ៍មរកត» ហាក់ដូចជាមានសុភមង្គលខ្លាំងណាស់ ជាពិសេសតែងនាំកូនធ្វើបុណ្យរាល់សិល្ប៍ទៀតផង។ ខណៈឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរគ្រួសារដ៏កក់ក្ដៅរបស់ គង់ ច័ន្ទស្រីមុំ ក៏បង្ហាញពីការធ្វើទានសន្សំកុសល់នៅឯទឹកដីក្រុងអង្គរផងដែរ។
តាមរយៈការបង្ហោះរូបជាច្រើនសន្លឹកបង្ហាញពីស្នាមញញឹមទាំងគ្រួសារតារាសម្ដែងស្រីរូបនេះក៏ភ្ជាប់មកជាមួយពា​ក្យពេចន៍ចែកទានដែរថា«មាំមី ប៉ាប៉ា និង អូនម៉ូម៉ូ បានទៅវត្ត វិសទ្ធមគ្គ ដែលស្ថិតនៅទឹកដីអង្គរ ខេត្តសៀ​ម​រាប កាលពីថ្ងៃទី 30 ដែលត្រូវនិងបិណ្ឌទី៦បានយកចង្ហាន់ទៅវត្តសរុបទាំងអស់បាន ៤វត្តហើយចា៎សូមជូនបុណ្យដល់អ្នកទាំងអស់គ្នាផង»។ យ៉ាងណាមិញក្រោយពីបានឃើញដូចនោះហើយបណ្ដាអ្នកគាំទ្រក៏លាន់មាត់កោតស​រ​សើរ​​យ៉ាងខ្លាំងចំពោះគ្រួសារដ៏មានសុភមង្គលរបស់តារាសម្ដែងមួយគូនេះជាខ្លាំង ដោយលើកឡើងថា« គួរឲ្យសរសើរណាស់នាំកូនធ្វើបុណសឹងគ្រប់វត្តទៅហើយ»។