ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សពរបស់ សាន ស្រីឡៃ បានដង្ហែទៅឈាបនដ្ឋានក្នុងវត្តសែនសុខ ដើម្បីបូជា ក្នុងនោះផងដែក៏មានសិល្បករ សិល្បការនី និងប្រជាពលរដ្ឋចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែរក៏មានការយំសោកបោកខ្លួនយ៉ាងខាំងទាំងក្រុមគ្រួសារ និងអ្នកសិល្បៈដូចគ្នា រកពាក្យអ្វីមកនិយាយមិនបានឡើយ ព្រោះជាអារម្មណ៍មួយដែលពិបាកទទួលយកខ្លាំង ចំពោះអ្នកដែលមានភាពស្និទ្ធស្នាលជាមួយ សាន ស្រីឡៃ ។ នៅក្នុងទិដ្ឋភាព នៃការបូជាសពរបស់ សាន ស្រីឡៃ ត្រូវបានបញ្ចប់ទៅហើយ សូមឲ្យវិញ្ញាណក្ខណ្ឌរបស់នាង ទៅកាន់សុគតិភពទៅចុះ។