ភ្នំពេញ៖ ប្អូនស្រី ប៉ែន ចំរ៉ុង ដែលជាអ្នកសិល្បៈមួយរូបកញ្ញា លីលី ជួបអាសន្នធំពេលជិះឡានជាមួយក្រុមការងារឡើងភ្នំ ឡានឆាប​ឆេះសន្ធោរសន្ធៅត្រូវបានអ្នកជិះក្នុងឡាន​ប្រជែងគ្នាលោតចេញ ដែលនាង លីលី ប្រាប់តារាញូស៍ថា «អ្នកខ្លះលោកតាមកញ្ចក់ឡាន ព្រោះបើកទ្វាមិនទាន់» តែក្នុងហេតុការណ៍​ដ៏រន្ធត់នាងបន្ថែមថា «គ្មានអ្នកណា គ្រោះថ្នាក់ដល់អាយុជីវិតឡើយ»។

ជុំវិញហេតុការណ៍រន្ធត់ដែលបានកើតឡើងព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ប្រភពអ្នកនិពន្ធ និងជាតារាចម្រៀងទើបរះ លីលី និងអ្នករួមការងារច្រើនទៀតសម្តែងការភ័យតក់ស្លុតយ៉ាងខ្លាំង ដែលមកទល់រសៀលថ្ងៃដដែលនេះ អ្នកខ្លះអង្គុយរឹតទ្រូង​ភ័យ​បុកពោះមិនទាន់ស្រាកស្រាន្តនៅឡើងទេ ដោយម្នាក់ៗនឹងស្រណោះថា «នេះសំណាងហើយជីវិតយើងថ្លៃកុំអីក្ស័យទាំងអស់គ្នា» ខណៈហេតុការណ៍ដំបូងប្រភពលោក ឡុង សុគិរី ថា «ឡាន​ហូរប្រេង តៃកុងដឹងដែរ តែមិនហ៊ានឈប់ ព្រោះផ្លូវឡើងភ្នំ និងកោងខ្លាំង លុះជិះៗស្រាប់តែហុយផ្សែងខ្លាំង និងឆេះសន្ធោរសន្ធៅ​តែម្តង»។

សូមទស្សនាវីដេអូ!!