ភ្នំពេញ៖ រំពេចពីលេចព័ត៌មាន ទ្រី ភាព ចាក់ថ្មលុបសមុទ្រ តែអាជ្ញាធរគ្រប់គ្រងសមុទ្រថា ជាការអភិវឌ្ឍន៍ស្របច្បាប់ និងគ្មានការចាក់ដីដូចពាក្យចរចាមអារាមនោះ ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន, លោកស្រី ហ៊ុន ស៊ីណាតប្រកាស​គាំទ្រការអភិវឌ្ឍន៍លើគោក ប៉ុន្តែប្រឆាំងដាច់ខាតការចាក់ដីលុបយកឆ្នេរសមុទ្រ។

លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងក្នុងបណ្តាញសង្គម​កាលពីប៉ុន្មានម៉ោងមុននេះថា «ខ្ញុំសប្បាយចិត្តណាស់ដោយបានឃើញ Fresh News គាំទ្រគំរោងអភិវឌ្ឍន៍របស់ឧកញ៉ា ទ្រី ភាព។ ខ្ញុំគាំទ្រការអភិវឌ្ឍន៍លើគោក! ប៉ុន្តែប្រឆាំងដាច់ខាតការចាក់ដីលុបយកឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដែលជារបស់រដ្ឋជាទ្រព្យសម្បត្តិសាធារណៈពលរដ្ឋមានសិទ្ធមិនអនុញ្ញាតិ ពីព្រោះលោកឧកញ៉ាមានលុយច្រើនហើយទិញដីអភិវឌ្ឍន៍ទៅកុំចាក់យកដីសមុទ្រ​អី»។