ភ្នំពេញ៖ ស្ទើរតែពេញមួយតួរមុខរបស់នារីរូបស្រស់ម្នាក់ពោរពេញទៅដោយស្នាមខ្ញាំរបស់សត្វឆ្មាជាទីស្រលាញ់របស់នាង បង្កឲ្យនាងហួសចិត្តនិយាយលែងចេញ មានតែប្រឹងរត់ទៅពេទ្យឲ្យជួយចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ព្រោះថា បើទុក ឬ ពន្យាយូរនាំឲ្យកើតអាសន្នដល់នាង។
លោក ជា សុផានិត ថា «ស្រលាញ់ឆ្មាលេងវាឈឺៗ ខ្លាចហើយឆ្មា»។ រំពេចពីឆ្មាខ្ញាំទឹកមុខរបស់នាងប្រែរជាស្លេកស្លាំង និងមានអារម្មណ៍ខ្លាចហើយឆ្មា ខំស្រលាញ់វា ឱបថើបវារាល់ថ្ងៃ តែអ្វីដែលទទួលបានត្រលប់វិញគឺរបួសពេញប្រាណ ខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនបោះសម្តីថា «ប្រហារវាចោលតែម្តងទៅ សត្វមិនស្គាល់ម្ចាស់ទុកក៏គ្មានប្រយោជន៍»។
