ភ្នំពេញ៖ យុវតីវ័យ ១៨ឆ្នាំ សង្ឃឹមសាងអនាគតថ្មីបន្ទាប់ពីទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តែអ្វីៗត្រូវបានបញ្ចប់ត្រឹមតែមួយប៉ប្រិចភ្នែក ដោយឡានធំមួយថយក្រោយមិនបានមើលឲ្យជាក់ ក៏កិនលើនាងបង់សង្ខារមួយរំពេច បង្កឲ្យម៉ែឪពុកត្រូវបានបង្ហូរទឹកភ្នែកស្ទើរខ្សោះអស់ពីប្រាណ។
ប្រភពឃើញការប្រាប់ថា «ក្មេងស្រីទើបតែប្រលងជាប់បាក់ឌុបត្រូវស្លាប់យ៉ាងវេទនាដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តធំបើកទ្បើងស្ពានព្រែកព្នៅរយ៉ែថយក្រោយកិនក្មេងស្រីរងគ្រោះចំពាក់កណ្ដាលខ្លួនស្លាប់យ៉ាងអាណោចអាធ័ម»។
