ភ្នំពេញ៖ ស្ត្រីវ័យប្រមាណ​ ៤០ឆ្នាំប្លាយបានប្រឹង​រៀបរាប់ពីដំណើរដើមទង​ប្តឹងទៅប៉ូលីស​ឲ្យជួយនាង ដែលរងគ្រោះ​ព្រោះ​អ្នករត់​ PassApp មិនស្គាល់អត្តសញ្ញាណម្នាក់​បោកយកក្តាមស្រែអស់ ៣០គីឡូក្រាម ដែលនាងប្រាប់ថា «ខ្ញុំជិះមកពីបែកចាន ខេត្តកណ្តាល មិនទាន់បានលក់ផង ត្រូវគេបោកយកអស់» ធ្វើឲ្យដាច់ចុងដាច់ដើម​រកស៊ីនាថ្ងៃបន្ទាប់ តែត្រូវបានលោកប៉ូលីស សម្បត្តិ ផ្តល់ថវិកា ៥០ដុល្លារ ដើម្បីជាដើមទុន​ទិញក្តាមលក់បន្ត។

លោកប៉ូលីសស័ក្តិ ៤ បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំបានជួបបងស្រីម្នាក់រកស៊ីទិញក្តាមស្រែលក់ ត្រូវបាន អ្នករត់pastApp បោកយកទៅបាត់ អស់ក្តាមចំនួន30kg គិតជាទឹកប្រាក់ ចំនួន150.000 រៀល ហើយគាត់អស់ដើម ប្រកបមុខរបរហ្នឹងទៀតហើយ ខ្ញុំក៏បានជូនគាត់ ចំនួន 50$ ដើម្បីអោយគាត់មានដើមទន់ រកស៊ីបន្តទៀត»។

សូមទស្សនាវីដេអូ!!