ភ្នំពេញ៖ សុខ ពិសី កំព្រាម្តាយជាង ១០ឆ្នាំមកហើយដោយគ្រោះថ្នាក់ចរាចរណ៍​រួមដំណើរជាមួយនាង ធ្វើឲ្យនាងនឹកភ្នក​ម្តាយដល់សព្វថ្ងៃ តែយ៉ាងណានាងបង្ហាញក្តីសុខគ្រប់គ្រានរស់នៅជាមួយឪពុកជាមន្ត្រីយោធា និងប្អូនពៅ ដែលជារឿយៗនាងតែងសរសើរប្អូនរឿងរៀនសូត្រ ប៉ុន្តែកម្ររំលេចរូបរួមជាមួយប្អូនណាស់ ទើបតែថ្ងៃកាន់បិណ្ឌទី ៩ ត្រូវថ្ងៃទី៣ ខែតុលា ម្សិលមិញនាងបង្ហាញដំណើរទៅវត្តធ្វើបុណ្យសន្សំកុសល។

ស្ថិតក្នុងទឹកមុខរួមជាមួយទឹកចិត្តជ្រះថ្លាជាមួយប្អូន ហាក់មិនឃើញវត្តមានឪពុកជាទីគោរពស្រលាញ់របស់ សុខ ពិសី ឡើយ ប្រភពអ្នកស្និទ្ធបង្ហើបថា «គាត់ជាប់បំពេញការងារនៅអង្គភាពមិនបាន​មកធ្វើបុណ្យ​រួមកូនទេ»។