ភ្នំពេញ៖ នាយ កុយ តារាកំប្លែងដ៏មានប្រជាប្រិយភាពដែលបច្ចុប្បន្នកំពុងមានភាពមមាញឹកខ្លាំងជាមួយការងារសិល្បៈនោះ ក៏ឆ្លៀតធ្វើតំណាងជំនួសប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមមកប្រគល់អំណោយជូនសិល្បការិនីមួយរូបទាំងព្រលឹមស្រាងៗ។
ជាប់នឹងស្នាមញញឹមដែលតារាកំប្លែងរូបនេះថតជាមួយនោះក៏បង្ហាញអត្តសញ្ញាណឲ្យដឹងថាសិល្បការិនីរូបនេះមានឈ្មោះថា ងី លាងម៉េង (ម៉ាច)ជំនាញល្ខោនបាសាក់។