ភ្នំពេញ៖ លោក Vid Cooler តារាចម្រៀងរ៉េបនៅផលិតកម្មហង្សមាសបានបញ្ចេញនូវបទចម្រៀងដ៏ថ្មីសន្លាងចាក់ដោតដែលមានចំណងជើងថា «ស្គាល់ហើយ» ។
តាមអត្ថន័យនៃបទចម្រៀងនោះដែរតារារ៉េបរូបនេះចង់បង្ហាញអំពីខ្សែជីវិតលោកនៅក្នុងវិស័យសិល្បៈ ដែលធ្លាប់ត្រូវបានគេមើលងាយមើលថោក និងមិនផ្តល់តម្លៃឱ្យ តែ លោក នៅតែមានសេចក្តីតស៊ូព្យាយាមជំនះរាល់គ្រប់ឧ​ប​សគ្គទាំងអស់ដែលនៅក្នុងជីវិតរបស់លោក រហូតដល់បានទទួលនូវភាពជោគជ័យមកដល់បច្ចុប្បន្ននេះ។ យ៉ា​ង​ណាមិញគ្រាន់តែបទចម្រៀងមួយបទនេះបានចេញមកភ្លាមក៏ទទួលបានការទាំទ្រពីសំណាក់មហាជនមិនតិច​នោះទេ ដោយអ្នកខ្លះក៏លើកឡើងថា«ពិតជាន័យណាស់»។