ភ្នំពេញ៖ ជីវិតនារីម្នាក់រស់រងក្តីអាម៉ាសទាំងខ្លួននាងគ្មានចេតនា និងគំនិតប៉ង​ម្តងណាឡើយ ដោយការស្រលាញ់មួយនេះកើតឡើងពីការចាញ់បោកសម្តីប្រុសព្រានស្បថ​សច្ចាថា «បងស្រលាញ់អូនរហូត បើបងមានចេតនាមិនល្អលើអូន​សូមឲ្យបងទេវនា» រួមជាមួយទង្វើល្អសព្វគ្រប់បែបយ៉ាងណា ធ្វើឲ្យនាង រីយ៉ា បាក់ចិត្តស្រលាញ់គ្មានថ្ងៃរេ ទោះ​បីបុរសនោះជាពោះម៉ាយ​កូន ១ក្តី តែអ្វីដែលជាការពិតបុរសនោះមិនបានលែងប្រពន្ធដើមទេ ហើយក៏មិនមែនកូន១ដែរគឺកូន ៣ ថែមទាំងដើរភ្ជាប់ពាក្យ​ពាសវាសពាសកាលជាស្រីផ្សេងស្ទើរតែគ្រប់ខេត្តទៀតផង។

ប្រភពនារី រីយ៉ា ទម្លាយថា «ខ្ញុំខំស្រលាញ់ស្មោះអស់ពីដួង​ចិត្ត មិននឹកស្មានថាគាត់បោកខ្ញុំសោះ។ គាត់ប្រើល្បិចនាំម្តាយក្លែងក្លាយ និងនាំទៅមើលផ្ទះឲ្យខ្ញុំជឿជាក់ និងគម្រោងរៀបការជាមួយខ្ញុំទៀត ហើយគាត់អង្វរសុំរួមរស់ជាមួយខ្ញុំមុនរៀបការ តែមិនទាន់បានរៀបការផងផ្ទុះរឿងគាត់មានប្រពន្ធ និងកូន៣ រស់នៅជុំគ្នា តែកាលពីថ្ងៃនាំខ្ញុំទៅលេងគឺគាត់ឲ្យប្រពន្ធគាត់ដើរលេងបាត់»។ យ៉ាងណាពេលផ្ទៃពោះនាង​ត្រូវរ៉ាប់រង​ដោយខ្លួន​ឯង​ទទួលបាន​លុយតិចតួច​ណាស់ពីប្រុសហេងស៊យ រហូតនាងរៀបរាប់ទាំង​ទឹកភ្នែក​រលីង​រលោងថា «ពេលកូនឈឺ​ចូលបន្ទប់សង្គ្រោះបន្ទាន់ មួយថ្ងៃចំណាយ ៥ដុល្លារ ខ្ញុំខ្ចី ២ពាន់​ដុល្លារ គាត់ឲ្យតែ ៣០០ដុល្លារ ខ្ញុំហួសចិត្តណាស់»។

 

សូមទស្សនាវីដេអូ!!