ភ្នំពេញ៖ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ឯកឧត្តម លឿង រដ្ឋា អគនាយករង កាំងកុងត្រូលនៅតែបន្តអនុវត្តការ ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារត្រី សាច់ ដែលអាជីវករដាក់តាំងលក់នៅផ្សារដើមគ។
ខណៈកាលពីព្រឹកថ្ងៃទី ៣ តុលា ២០១៨ កន្លងទៅនេះគណកម្មការផ្សារដើមគក៏បានជំរាបជូនបងប្អូនប្រជាព​លរដ្ឋទាំងអស់ ឲ្យបានជ្រាបដែរថា«ក្នុងករណីបងប្អូនមកទិញ បន្លែ ត្រីសាច់ នៅផ្សារដើមគ ហើយសង្ស័យថាមានសាធាតុគីមី រឺ សង្សយ័ថាមានសាធាតុ ហាមឃាត់ សូមអញ្ជើញមកទីស្នាក់ការផ្សារ ដើម្បីអោយមន្ត្រីកាំកុងត្រូល ត្រួតពិនិត្យជូន ដែលប្រចាំការនៅទីស្នាក់ការផ្សារ រឺ ទំនាក់ទំនងមកលេខ Tel:016206444 & 077 555547 សូមអរគុណ»។ យ៉ាងណាការចុះត្រួតពិនិត្យម្ហូបអារហារ និងទំនិញ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីរូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់។