ភ្នំពេញ៖ គិតតាំងពីពាក់កណ្តាលខែកក្កដា ២០១៨ ដល់ពេលនេះ មានរយៈពេលជាង ២ខែមកហើយ ដែលទឹកទន្លេមេគង្គបានហក់ឡើង ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ក្នុងបរិមាណ បង្កឲ្យពលរដ្ឋរស់នៅខេត្ត ២៣ រងគ្រោះទាំងលិចលំនៅដ្ឋាន ងាប់សត្វពាហនៈ និងពលរដ្ឋត្រូវពស់ចឹកជាដើម ដែលតាមរបាយការណ៍បង្ហាញថា «ពលរដ្ឋ ១២៣នាក់ រងគ្រោះព្រោះពស់ចឹក ក៏ប៉ុន្ដែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ដោយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យទាន់ពេល»។
មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានដឹងថា «ទាំងអស់ ១២៣ ទាំងគ្រោះថ្នាក់ផ្សេងៗ។ ភាគច្រើនពស់ចឹកនៅក្នុងខេត្ដកំពង់ចាម១១៥នាក់ ហើយមិនមែនតែពស់ទេ មានសត្វផ្សេងៗ មានដូជាក្អែប ខ្ទួយ អីហ្នឹង ពេលដែលទឹកឡើង ធម្មតាវារត់រកតាមផ្ទះតាមអីហ្នឹងហើយ»។
