ភ្នំពេញ៖ តារាកំប្លែងនាយ សង់ សេត កូនប្រុសតារាកំប្លែងជើងចាស់នាយសង់ ស៊ីស ក៏ចម្រេចប្រកាសលក់ផ្ទះរបស់ខ្លួន ដល់ទៅពីរកន្លែងព្រមគ្នាតែមួយ ដោយដាក់តម្លៃ សរុបតម្លៃជាទឹកប្រាក់ប្រមាណជាងកន្លះលានដុល្លារ ផងដែរ។
នៅក្នុងសារប្រកាសលក់ផ្ទះតាមបណ្តាញសង្គមនោះ នាង សង់ សេត បានរៀបរាប់ថា «យើងខ្ញុំត្រូវការលក់ផ្ទះពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ៣៥ម៉ឺនដុល្លារអាចចរចាបាន។ ទី២នៅភូមិសុពរណ៍ សង្កាត់គោករការខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ២៥ម៉ឺនដុល្លារ អាចចចារបាន»។ ជាមួយដំណឹងលក់ផ្ទះដ៏តក់ក្រហល់នេះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏បានខមមិនសួរថា« បងលក់ផ្ទះដល់ពីរ ចុះបងទៅនៅឯណាវិញ»។ ឆ្លើយឆ្លងនិងសំនួរនេះដែរតារាកំប្លែងតែងរៀងរាប់ជីវិតកម្សត់រកតែប្រាក់ទិញគុយទាវជូនឪពុកមិនបាននោះបែរបង្ហាញថា«មិនអីទេបងនៅមានផ្ទះពីរទៀតអូន»។