ស្ទឹងត្រែង៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍មួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈយុវជនម្នាក់ឈ្មោះ ស្រុន សូណា អាយុ១៧ឆ្នាំមានអាការៈក្អួតចង្អោរ រហូតសន្លប់ស្ដូកស្ដឹង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវអស់មួយកំប៉ុង។
ករណីនេះបានចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះផងដែរម្ដាយរបស់ជនរងគ្រោះ ប្រាប់សារ​ព័​ត៍​មានក្នុងស្រុកមួយពីការៈកូនរបស់គាត់ថា«កូនប្រុសរបស់គាត់បានមានអាការៈមិនស្រួល ក្អួតចង្អោរ និងសន្ល​ប់ ក្រោយពេលញ៉ាំខារ៉ាបាវអស់មួយកំប៉ុង បន្ទាប់ពីត្រឡប់មកពីជួយលក់ពងទានៅឯផ្សាររួចមក រូបគេក៏បានដើ​រទៅមើលគេលេងល្បែងប្រជាប្រិយនៅឯវត្តបាចុង។ ប៉ុន្តែមិនយូរនោះទេ កូនប្រុសគាត់ក៏ត្រឡប់មកផ្ទះវិញ ដោយ​មា​នអាការៈក្អួតចង្អោរតែម្ដង»។ គួរបញ្ជាក់ដែរថាករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីជំនាញកាំកុងត្រូល ឬក៏ក្រុមគ្រូពេទ្យជំនាញនៅ​ឡើ​យទេ ដោយជនរងគ្រោះកំពុងស្ថិតក្រោមការជួយសង្គ្រោះរបស់លោកគ្រូពេទ្យ និងស​ម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។