ភ្នំពេញ៖ ស៊ិន ឧត្ដមផល្លា តារាចម្រៀង នឹងសម្ដែងដែលទើបតែវិលចូល សិល្បៈជាមួយ​វ័យ​កាន់​តែ​ច្រើនប៉ុន្តែ បើនិយាយពីរឿងសម្រស់របស់តារាស្រី មេម៉ាយចាយរាងកូនបី នៅ​តែ​ស្រស់ស្អាត​ដដែល​។ ទន្ទឹមនឹង ការវិល ចូល សិល្បៈសារជាថ្មីរបស់តារា​ស្រីវ័យជ្រេរូបនេះហាក់​មាន​ទីផ្សាខ្ពស់​មិនចាញ់​តារាស្រករក្រោយ នោះឡើយ ព្រោះតារាស្រីរូបនេះពូកែថែរក្សាសម្រស់អោយនៅស្រស់ស្អាតទោះអាយុច្រើនទៅហើយក្ដី។

ថ្មីនេះអ្នកមេម៉ាយ កូនបី ស៊ិន ឧត្ដមផល្លាក៏បានបង្ហាញ​អារម្មណ៍​ហួសចិត្ត​នៅ​លើបណ្ដាញសង្គមថា​«មានពេល​ខ្លះ ខ្ញុំពិតជា ហួស ចិត្តចំពោះខ្លួនឯងណាស់ ខ្ញុំអាយុ40ឆ្នាំនឹង​មាន​កូន3នាក់ទៅហើយ ខ្ញុំមិននឹកស្មានថា ខ្ញុំអាច​ឈរ​នៅលើឆាកចម្រៀង​នេះសារ​ជាថ្មីនោះទេ តារាស្រី​រូបនេះក៏បានបន្តថា ហើយអ្វីដែលរឹតតែហួសចិត្តនោះ គឺ​ខ្ញុំ​នៅតែអាចស្លៀក​សំលៀក​​បំពាក់​កាលពី​20​ឆ្នាំមុននៅតែត្រូវ។ តាមរយៈសារដែលបានបង្ហោះ​មិនបានប៉ុន្មាន​នាទី​​ក៏​មានមហាជនជា​ច្រើន​លាន់​មាត់ថា«អាយុគ្រាន់តែជាតួលេខពិតមែន អាយុ៤០ឆ្នាំ តែសម្រស់​វិញញាក់​សាច់​​ម៉ង​ស្អាត​ហើយ​នៅក្មេងទៀត»។