ភ្នំពេញ៖ រំពេចពីឃើញការបង្ហោះបង្ហាញ​លើបណ្តាញសង្គម​ពីលោក​តា លត វ័យ ៧៩ឆ្នាំរស់រងក្តីវេទនាក្នុងពិការភាពតាំងពីក្មេងវ័យនោះ តារាចម្រៀង រតនៈ ពិសី បាននាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនលោកតា ដល់ខ្ទមជរានៅភូមិស្រែថ្នល់ សង្កាត់កណ្តាលជ្រំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តារាចម្រៀងដែលទើបទទួលលិខិត​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកមិនឲ្យសម្តែង ១ឆ្នាំនោះ បានលើកឡើងថា «បានជិះកាត់ហើយ មិនឲ្យរំលងទេ ខ្ញុំ ចូលទៅជួយគាត់ តាមបំណងខ្លួនឯងឲ្យបាន។ គាត់ខ្វិន ជើងទាំងពីរ ពិការ តាំងពីក្មេងហើយ ថែមទាំងពិការភ្នែកទាំងសងខាងទៀត»។

សូមទស្សនាវីដេអូ!!