ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀង កញ្ញា សុខ ពិសី ហាក់ប្លែកភ្នែកពីភាពស្និទ្ធស្នាលរវាងនាង និងឪពុកជាមន្ត្រីយោ​ធា ​ខណៈតារាចម្រៀងរូបនេះក៏បានសរសេរផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា«មុខភ្ញាក់ពីគេងគឺពិបាកមើលតិចហើយមុខក៏មិនទាន់លុបដូច្នេះ ហាហា អស់អ្វីត្រូវថ្លែងពេលលឺថាប៉ាត្រូវទៅខេត្តរត់ឃាត់គាត់ជូនកាដូសំរាប់ប៉ាទុក selfie ទាំងរ៉ូបគេង សក់រញ៉េរញ៉ៃ សំខាន់មុខដល់ក ហាហា ព្រោះប៉ាថាប៉ាស្រលាញ់ទូរសព្ទ័ Vivo v11»។
តារាស្រីសម្រស់បានរូបនេះបន្តទៀតថា« កូនបានទិញតាំងពីល្ងាចមិញអត់ទាំងបានទាក់ទងទៅក្រុមហ៊ុន Vivo ផងចា ហើយម្យ៉ាងភ្លាមៗពេកព្រោះខ្លាចប៉ាទៅខេត្តអត់បាន Vivo V11 កូនស្រីម្នាក់នេះមិនអស្ចារ្យតែកូនមិនដែរធ្វើអោយគ្រួសារយើងពិបាកឡើយ»។ ជាការពិតណាស់តារាស្រីរូបនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយឪពុកជារឿយៗលើបណ្ដាញសង្គម។