ភ្នំពេញ៖ ស្ងាត់ៗតារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន លោក ខេម បានបង្ហើរសំនៀងរបស់ខ្លួនយ៉ាងពិរោះរណ្ដំ ដោយសម្លេងបែបស្អកៗរបស់ខ្លួន ដែលច្រៀងរៀបរាប់ពីសម្រស់នារីបុប្ផាព្រៃភ្នំនៅលើដែនភូមិភាគឥសាន្ត ខេត្តរតនគិរីផងនោះ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ទទួលបានអារម្មណ៍រំភើបសប្បាយរីករាយទៅតាមចង្វាក់ភ្លេងនៃបទមួយនេះ។
បង្ហាញពីបទចម្រៀង ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើបសប្បាយរីករាយខាងលើនេះ មានចំណងជើងថាបទ ចាញ់ស្នេហ៍រតនះគិរី ជាបទនិពន្ធទំនុកច្រៀងថ្មីរបស់លោក សយ រតនា នឹងនិពន្ធបទភ្លេងដោយ ដា ភ្លេង ក្នុងផលិតកម្មថោន។
តាមរយៈបទថ្មីខាងលើរបស់លោក ខេម បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ បានលាន់មាត់សរសើរថា «បទនេះពិតជាពិរោះខ្លាំងណាស់»។