ភ្នំពេញ៖ ក្រោយពីកូនប្រុសទាំង៣ របស់ ព្រាប សុវត្តិ​ ចូលក្នុង​ផលិតកម្ម​ហង្ស​មាស ​ ​គេ​សង្កេត​ឃើញថា មានការមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ​ ដោយបានចេញច្រៀង​នៅ​​លើ​ឆាក​ប្រគុំ​តន្រ្តី​ មិនថាក្នុងប្រទេសនិង ក្រៅប្រទេស​ឬតាមបណ្ដាខេត្តនានា​ស្ទើរជារៀងរាល់​​ថ្ងៃ​ ហើយ​​អ្វី​ដែល​ធ្វើឱ្យគេចាប់អារម្មណ៍​ខ្លាំងនោះ​ គឺតម្លៃខ្លួនកូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិត​​ជា​ធម្មតា​ឡើយ គឺ​ស៊ី​ថ្លៃមិនចាញ់តារាប្រុសស្រីល្បីៗនានា ​។

ដោយមើលឃើញបែបនេះមានមហាជនមួយចំនួនធំ មានការងើយឆ្ងល់ជាខ្លាំង រឿងតម្លៃខ្លួន កូន​ប្រុស​ទាំង៣ របស់ ​ព្រាប ​សុវត្តិ ក៏បានរំលេចនូវសំណួរ​មួយ​​ចោទសួរថា « តើកូនប្រុស​ទាំង​៣​ របស់ ព្រាប សុវត្តិ ឡើងឆាក​ប្រគុំ​តន្រ្តី​ម្ដងៗ យកថ្លៃប៉ុន្មាន?»។បើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយ​ បានទម្លាយឱ្យដឹង​ដូច្នេះ​ថា​ រាល់​ពេល​ឡើងឆាកប្រគុំតន្រ្តីម្តងៗ កូនប្រុសទាំង២ គឺ សុវត្ថិ មុនីវណ្ណ និង​សុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពី​ម្ចាស់កម្មវិធី ដល់ទៅចំនួនទឹកប្រាក់ ១៥០០ ដុល្លារអាមេរិក​ឯណោះ ​ដោយមិនរាប់​បញ្ចូល​ទាំងកូនពៅរបស់លោកម្នាក់ទៀតនោះទេ។នេះគឺជាតម្លៃខ្លួនមួយដ៏ខ្ពស់ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈ​យូរឆ្នាំ​ប៉ុណ្ណោះទើប​អាច​ទទួលបានតម្លៃខ្លួនក្នុងចំនួននេះ ប៉ុន្តែកូនប្រុសរបស់លោក ព្រាប​ សុវត្ថិ ទើបតែចូល​ខ្លួន​បាន​ប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះ​ទៅហើយ។ គួរឱ្យដឹងផងដែរថា ក្រៅពី​មាន​ទឹកដមសម្លេង ព្រមទាំងរូបសម្បតិ្ត​ស្រស់សង្ហា​ទាំង ៣ នាក់ផងដែរ កូនប្រុស របស់លោក ព្រាប សុវត្ថិ ក៏មាន​ទេពកោសល្យសិល្បៈនានាដូចជា លេងឧបករណ៍តន្ត្រីផ្សេងៗបានយ៉ាងល្អ៕