ភ្នំពេញ៖ លោកអៀង វិច្ឆ័យ តារាសម្ដែង នឹងជាពិធីករល្បីឈ្មោះ ព្រមជាមួយរូបរាងស្រស់​សង្ហារ​មិនចាញ់ តារា បរទេស កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន។

ទន្ទឹម​នឹង​ឱកាស ភ្ចុំបិណ្ឌចូល មកដល់ តារាប្រុសសាច់សខ្ចី រូបនេះក៏បានផ្ញើរសាររំលឹកមហាជននៅលើ​គណនី​​ផ្ទាល់​​ខ្លូនថា«គួរយល់ដឹង! ឥលូវនេះ ច្បាប់ចរាចរចាប់ផ្តើមផាកពិន័យលើការប្រើប្រាស់ ឬនិយាយ​ទូរស័ព្ទ ក្នុង ពេលបើកបរហើយ សូមបងប្អូន ទាំងអស់ជ្រាបជាព័ត៌មាន នេះជា​តំលៃ​ផាកពិន័យ៖1-និយាយទូរស័ព្ទ ៛២៥,០ ០០2-បើកហួសស្តុប អត់គោរព ភ្លើង ស្តុប ៛៥០,០០០ 3-អត់ពាក់ខ្សែ​​ក្រវ៉ាត់៛២៥,០០០។

លោក​ក៏បានបន្ថែមថារាល់ការផាកពិន័យទាំងអស់លែងផាក​នៅកន្លែង​ហើយ​ត្រូវតំរូវអោយ​ទៅបង់ប្រាក់នៅ ស្នាក់ការក្រោយសាលាចតុមុខ! សូមចូល​រួម​គោរព​​​ច្បាប់​ចរាចរទាំងអស់គ្នា ច្បាប់រឹតបន្តឹងសង្ឃឹមថា ការធ្វើ ចរាចរនៅតាមដងផ្លួវនឹងកាន់តែល្អ credit ពត៌មានបានពីពូប៉ូលីសចរាចរអប្រសើរចរ អរគុណពូ។