ភ្នំពេញ ៖ រឿងរ៉ាវរិះគន់លើតារាស្រី ដេននី ក្វាន់ កាលពីជិតពីរឆ្នាំមុន​ពាក់ព័ន្ធ​ការ​ស្លៀកពាក់​​សិចស៊ី​ខើចលើខើច​ក្រោម រហូតត្រូវក្រសួងដាក់បម្រាម ប៉ុន្តែមកទល់ពេលនេះ​តារាស្រីសំ​បូ​រមន្តស្នេហ៍រូបនេះបានរួចពីបម្រាម​វិញ​ហើយ​ក្រោយពីអនុវត្តន៍ចប់សព្វគ្រប់ និង​អាចមាន​មុខលើវិ​ថីសិល្បៈដូចដើមវិញហើយ តែកាលណោះ​ខណៈ​ពេល​ដែលនាង​ត្រូវ​រង​ការរិះគន់​ខ្លាំងនោះមជ្ឈដ្ឋានជាច្រើនបានបង្ហាញភាពភ្ជាក់ផ្អើលក្រោយ​រូបភាពតារា​ស្រី​កម្ពុជា​​រូបនេះ​បាន​​ឡើង​លើកាសែតដ៏ល្បីៗរបស់ពិភពលោកទៀតផង។

ក្នុងនោះ​ម្ចាស់​គណនីហ្វេសប៊ុកឈ្មោះ ពៅ សារី បានទាញយករូបភាពកាលពីជាង១​ឆ្នាំ​មុន​នេះដែលបាន​ផ្សា​យ​លើ​ទំ​ព័រ​សារព័ត៌មានដ៏ល្បីពីររបស់ពិភពលោក​ភ្ជាប់ដោយ​សារ​ភ្ញាក់​ផ្អើល និងកោតសរសើរ​ផងថា «​នា​រី​ជនជាតិ​កម្ពុជា​ម្នាក់នេះ គាត់មានភាពល្បីល្បាញ​លំដាប់អន្តរជាតិ នៅពេល​ដែលគាត់​ទទួលការរិះគន់ ! តែការរិះគន់នេះ​បាននាំ​អោយខ្លួ​ន​គាត់​ទទួលការផ្សព្វផ្សា​យ​ពាណិជ្ជកម្ម​ដោយ​មិនគិតថ្លៃនៅលើទំព័រកាសែតចំណាស់ The Sun ដ៏ល្បីល្បាញរបស់​ប្រទេស​​អង់​គ្លេស និងបណ្តាញព័ត៌មានដ៏មានឥទ្ធិពលរបស់ប្រទេស​រុស្សី ​RT ( Russia To​day) ដោយ​មិនចាំបាច់បង់ប្រាក់ផ្សព្វផ្សាយរាប់សែនដុល្លារនោះ​ឡើយ» ។