ភ្នំពេញ ៖ បើគិតមកទល់ពេលនេះតារាសម្តែងស្រីនាង ពៅ លីដា បានចូលប្រឡូកក្នុងអាជី​ពសិល្បៈ​រាប់ឆ្នាំ​មក​ហើ​យ ហើយអ្វីដែលគួរចាប់អារម្មណ៍នោះតារាស្រីល្បីកត្តញ្ញូរូបនេះ​ក៏មានរូបសម្រស់ស្រស់​ស្អាតមិន​ធម្មតានោះ​ឡើយ ប៉ុន្តែនាងបែរបង្ហាញអាការៈហួស​ចិត្ត​ទៅវិញក្រោយឃើញរូបថតរបស់ខ្លួនកាលពី៧ឆ្នាំមុនពោលគឺ​គ្រា​នាង​ចូល​សិល្បៈតាំងពីដំបូងៗមកម្ល៉េះ។

ភ្ជាប់ដោយរូបភាពមួយសន្លឹកកាលពីឆ្នាំ២០១១ ពៅ លីដា ក៏បានបង្ហាញសារហាក់ភ្ញាក់នឹង​សម្រស់ខ្លួនឯងថា «7​ឆ្នាំមុន មុខអូនដូច សេះ ហាហាហាហហ»។ ស្របពេលឃើញរូប​ថតចាស់ដែលត្រូវម្ចាស់ខ្លួនថា​មុខដូចសេះ​បែប​នេះក៏លេចចេញនូវគណនីឈ្មោះ លី លី ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្របានចូលមកខមិនសរសើរភ្លែតថា «កា​ល​អូននៅអាយុ​២០ឆ្នាំ​ដល់អីលូ​វនៅតែក្មេងដដែលអត់ប្រែលប្រួលអីតិច»។