ភ្នំពេញ៖ គ្រួសារអ្នកជំងឺដែលមានជីវភាពមិនសូវធូរធារប៉ុន្មាន បានថ្លែងក្តីហួសចិត្តយ៉ាងខ្លាំង ត្បិតស្រីវ័យ ៥៩ឆ្នាំ សុង ហួន ចូលព្យាបាលត្រឹមតែ ៨ថ្ងៃនៅគ្លីនិចឯកជនទេរិន្ទរក្សាសុខ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ អស់ប្រាក់ជាង ២ពាន់ដុល្លារ ដែលអ្នកលេងបណ្តាញសង្គមថា «ហុតឈាមអ្នកជំងឺទាំងរស់ យកថ្លៃព្យាបាលថ្លៃហួសប្រមាណ»។
រឿងចម្រូងចម្រាស់រវាងគ្រូពេទ្យចិត្តឥតមេត្តា និងគ្រួសារអ្នកជំងឺបានកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដែលប្រភព សុង សេរី បង្ហាញការខ្លាចរអាចំពោះគ្លីនិចឯកជនមួយនេះថា «សូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល»។ ប្រភពដដែលរំលេចការខកចិត្តធំថា «ថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយៈពេល ៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛»។
