ភ្នំពេញ ៖ ជាក់ស្តែងរូបភាពស្រ្តីម្នាក់ក្នុងសភាពផ្ទៃមុខមានស្នាមគួរឲ្យញញើតត្រូវបាន ប្រភព អះអាងថា​រង​ឥទ្ធិ​ព​លម្ស៉ៅដែលនាងបានទិញយកមកប្រើប្រាស់។ ភ្ជាប់ដោយ រូប ភាព៣សន្លឹកក្នុង​ទឹក​មុខសោកស្តាយ​ទំព័រ​ហ្វេស​ប៊ុក​មួយក៏បានថ្លែងទាំងឈឺចាប់ និង ហួស ចិត្តផងថា «អ្នក​លក់​អើ​យ អាណិតអ្នកទិញផង ស្រីៗត្រូវប្រយត្ន័មុន នឹងទិញមកប្រើប្រាស់ »។

ភ្លាម​ក្រោយឃើញ​ផ្ទៃមុខស្រ្តីរងគ្រោះ​ព្រោះម្សៅ​ដូចនេះ​ត្រូវបានអ្នកលេង​បណ្តាញសង្គ​មហ្វេស​ប៊ុ​ក​បានប្រាប់​ពីវិធី​ព្យាបាល និងថែរក្សា ហើយក្នុងនោះម្ចាស់គណនីឈ្មោះ Ah Na ក៏បានខមិនដោយ​ក្តីអាសូរថា «អាណិត​គាត់ណាស់បងអើយគ្មានអ្នកណាចង់បែបនឹងទេ ខ្ញុំមិនដល់​នឹ​ងផង​ពិបាក​ចិត្តសឹងអីហើយចុះទំរាំគាត់?»។