ភ្នំពេញ ៖ ខណៈដែលការទទួលទានភ្លៅមាន់បំពងមានភាពពេញនិយមខ្លាំងសម្រាប់ពលរដ្ឋមិនថាតាមហាងទំនើបៗ ឬតាមអាហារដ្ឋានផ្សេងៗឡើយ ប៉ុន្តែបើយោងតាមការបង្ហោះរូបភាពពីទំព័រហ្វេសប៊ុកមួយធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈខាំដល់ខាងក្នុងសាច់ភ្លៅមាន់នោះបែរប្រទះឃើញដង្កូវរាប់ពាន់ក្បាល។
បង្ហាញរូបភាពភ្លៅមាន់ដែលត្រូវភ្ញៀវខាំដល់សាច់ និងមានដង្កូវម្ចាស់ទំព័រហ្វេសប៊ុកដដែលក៏បានថ្លែងដោយការដាស់តឿនថា «អ្នកណាខ្លះចូលចិត្តភ្លៅមាន់បំពងខ្លះ មុនបរិភោគត្រូវមើលឲ្យបានច្បាស់លាស់ផង»។ ទន្ទឹមនោះក្រោយបានឃើញសាច់មាន់ហាក់គ្មានអនាម័យ និងត្រួតពិនិត្យត្រឹមត្រូវបែបនេះម្ចាស់គណនីហ្វេសប៊ុកមួយបានពោលឡើងភ្លែតថា «ឃើញច្បាស់ក្រឡែតចឹងហើយ មានបងប្អូនណាចង់ញ៉ាំទៀតអត់ ស្តាយណាស់ ចំប្រ៊ែនល្បីផង»។
