បន្ទាយមានជ័យ ៖ យុវតីរូបស្រស់រំលេចដោយអាវពណ៌ក្រហមព្រមដោយទឹកភ្នែកហូរ​កាត់ផែនថ្ពាល់​គ្រា​ត្រូវ​សម​ត្ថ​កិច្ចចាប់ខ្លួនបានជាមួយគ្រឿងញៀនរាប់សិបគ្រាប់បានធ្វើ​ឲ្យមហាជនបាត់អស់នូវក្តីសង្ឃឹមចំពោះ​យុវតី​រូបនេះយ៉ាងខ្លាំងដែលមាននាទីជាអ្នក​ស្នង​ដូនតាបែរធ្វើទង្វើសង្គមស្អប់ខ្ពើម ថែមទាំងបានហៅយុវតីរូប​នេះថាជា «ទំពាំងខជើងជ្រូក» ទៀតផង។

ភ្ជាប់ដោយរូបភាពចាប់បានយុវតី និងសកម្មភាពសមត្ថកិច្ចកំពុងពិនិត្យថ្នាំញៀនផងនោះ​ម្ចាស់គណនីឈ្មោះ ឡាមុំ សៀមរាប បានភ្ជាប់សារខ្លីក្នុងន័យ​ដាស់តឿន និងបញ្ជាក់ថា «ខេត្ត​បន្ទា​យ​មានជ័យ យើងនឹង! ទើប​តែអាយុ១៦ឆ្នាំសោះ​ជួញដូរ​គ្រឿងញៀន​ច្រើនយ៉ាងនេះ ខូច​អនា​គតអស់ហើយប្អូនស្រី»។ ដោយ​ឃើញពី​ភាព​ក្មេងខ្ចីហាក់មិនយល់ច្បាប់ដូចនេះម្ចាស់​គណនីឈ្មោះ Samnang Nao បានខមិនដោយសម្តីម៉ឺងម៉ាត់ថា «កុំទឹក​ភ្នែកឲ្យគេអាណិត ច្បាប់គឺច្បាប់»។