កំពង់ចាម ៖ តាមរយៈគណនីហ្វេសប៊ុកព្រះសង្ឃមួយអង្គដោយដាក់ឈ្មោះថា កូននឹក ពុកម៉ែ បានបង្ហាញរូបភាពដ៏គួរអនិច្ចារបស់ក្មេងតូចម្នាក់ដែលរងនូវជំងឺចំលែកម្យ៉ាងតាំងពីកំណើតព្រមដោយសារក្តុកក្តួលថា «រន្ធត់ចិត្តណាស់ អាត្មាភាពសុំរំខានដល់ញាតិញោម និងសប្បុរសជនបន្តិច មេត្តាជួយដល់កុមារាតូចម្នាក់នេះផង ដែលមានជំងឺប្រចាំកាយរយៈពេល9ឆ្នាំមកហើយ កូនគេ កូនយើង អាណិតណាស់រមាស់ពេញខ្លួនប្រាណ»។
ស្ថិតក្នុងរូបកាយមានស្នាមពេញក្មេងតូចអភ័ព្វបានប្រាប់ថារូបគេមានឈ្មោះ អេង ភក្តី រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយជំងឺនេះមានតាំងតែពីកំណើតមកម្ល៉េះ បើទោះបីក្រុមគ្រួសារព្យាយាមក្នុងការព្យាបាលប៉ុណ្ណាក៏ពុំអាចសះស្បើយឡើយរហូតមកទល់ពេលកំពុងជួបការខ្វះខាតថវិកាខ្លាំងដើម្បីធ្វើការព្យាបាល ព្រមគ្នានោះក្មេងតូចកំសត់បានត្រឹមថ្លែងដោយសម្តីខ្សាវៗថា ពិតជាចង់ឲ្យមានការជួយពីសំណាក់សប្បុរសជនយ៉ាងខ្លាំងដើម្បីបានជាពីជំងឺដ៏ចម្លែកមួយនេះ។
