កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី សហការី ក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌទី១១ ជាមួយ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត ច័ន្ទនារ៉ាម ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។
ដោយគោរពប្រណិបត្តិតាមកិច្ចការសាសនា ឯកឧត្តមបានអញ្ជើញចូលរួម រាប់បាត្រ ពូនភ្នំខ្សាច់ ថ្វាយបង្គំព្រះសង្ឃប្រគេនទេយ្យទាន និងគោរពនិមន្តព្រះសង្ឃបង្សុកូល ជាកិច្ចបញ្ចប់វេនកាន់បិណ្ឌទី ១១។ ឯកឧត្តម ក៏បានឆ្លៀតឱកាសសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ស្រុកឧដុង្គផងដែរ។
