ជប៉ុន៖ ក្នុងដំណើរទៅចូលរួមផ្សព្វផ្សាយវប្បធម៌អាស៊ានបូក១នៅប្រទេសជប៉ុនរួមឪពុក ព្រាប សុវត្ថិ និងប្អូន២នាក់ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ, លោក សុវត្ថិ មុនីវណ្ណ ជួបតារាល្បីលោក PPAP ម្ចាស់បទ «Apple Pen» លើកដំបូង និងបានបង្ហាញភាពស្និទ្ធស្នាលដូចមនុស្សធ្លាប់ស្គាល់គ្នារាប់ខែឆ្នាំអញ្ចឹង រួមទាំងរំលេចប្រាប់អ្នកគាំទ្រលើបណ្តាញសង្គមថា «នៅជាមួយ PPAP» បង្កមហាជនសម្រុកចុច Like និង Share ព្រោងព្រាត រួមសារបន្ថែមថា «អាយដល ទាំងទ្វេ»។
ជាមួយគ្នានោះលោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅ ព្រាប សុវត្ថិ ក៏បានឈរទន្ទឹមញញឹមប្រិមប្រិយកៀកក្បែរលោក PPAP ដែរ តែហាក់មិនឃើញលោក ព្រាប សុវត្ថិ លេចមុខរួមតារាល្បីថា្នក់អន្តរជាតិម្នាក់នេះឡើយ ដោយប្រភពអ្នកគាំទ្ររយខែឆ្នាំបានប្រាប់ថា «លោកក៏ស្និទ្ធស្នាលនឹង PPAP ដែរ ប៉ុន្តែលោកមិនបង្ហោះឲ្យឃើញ»។
