ភ្នំពេញ៖ បន្ទាប់ពីល្អូកល្អើនមួយរយៈខ្លីអ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ចេះតែបង្ហាញភាពរយាល​ឆ្ងាយពីគ្នាពីមួយថ្ងៃទៅមួយថ្ងៃ បីដូចជាស្នេហាមានការសង្ឃឹមជោគជ័យតិចតួចបំផុត តែនាងធ្លាប់ប្រាប់ថា «គ្មានរឿងអ្វីជាមួយគ្នាទេ»។ ហារមាត់ថា គ្មានរឿងអ្វី តែងាកទៅមើលលើបណ្តាញសង្គមវិញ ពិធីការិនី សុខ សោម៉ាវត្តី ដែលធ្លាប់មានប្តីជាមន្ត្រីធំនោះ តែបង្ហាញភាពស្រងូតស្រងាត់ជាញឹកញាប់ ដោយថ្ងៃមួយនាងរំលេចសារ​សួរទៅកាន់បងប្អូនថា​ «ញិញក់អញ្ចឹងមានអ្នកស្រលាញ់អត់?»។

ការបង្ហាញអារម្មណ៍មួយគ្រានោះល្មមទេ ខុសប្លែកពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដែលជាបិណ្ឌទី១១ នៃឱកាសបុណ្យ​ភ្ជុំ តារាកូន១ សុខ សោម៉ាវត្តី នៅតែមានអារម្មណ៍​មិនជ្រះស្រឡះទាល់តែសោះ ត្បិតនាងសួរខ្លួនឯងថា «គិតអី ស្រីតី»។ ជុំវិញការបង្ហោះរូបមិនសូវសប្បាយចិត្តនេះ ត្រូវគេសន្និដ្ឋានទាំងព្រឹកថា «ទំនងជានាងគិត​ថា ត្រូវបន្ត ឬ បញ្ចប់ ជាមួយលោក វ៉ាហេទ ហើយមើលទៅ ព្រោះទោះខំយកចិត្តប្រុសក្មេង​ វ៉ាហេទ ក៏ដោយលោកហាក់មិនបង្ហាញអារម្មណ៍​ស្រលាញ់នាងពិតឡើយ»។