ភ្នំពេញ ៖ អតីតបេក្ខភាពទាំង៤របស់កម្មវិធី The Voice Cambodia រដូវកាលទី២ ឃី សុឃុន ដែលត្រូវបានទម្លាក់ដោយម្ចាស់ពាន ធែល ថៃ ត្រូវមហាជនពិសេសបណ្តាអ្នកគាំទ្រតែងពោលសរសើរថា សំឡេងល្អមិនចាញ់ម្ចាស់ពានទេ តែដូចគ្មានឱកាសសោះ ហើយបទដែលល្បីខ្លាំងនោះគឺបទ «ធ្វើម្តេចយើងក្រ» មួយបទប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវមតិមួយបានលើកឡើងដោយសម្តីលែបខាយថា «បានអីល្បី បើម្ចាស់ពានស្ងាត់ដែរហ្នឹង»។
ស្របពេលប្រជាប្រិយហាក់មិនសូវផ្ទុះខ្លាំងតារាប្រុសសម្លេងធ្ងន់រូបនេះបែរបានរំលេចពាក្យពេចន៍អមដោយរូបថតជាមួយគូដណ្តឹងថា «ដូរប្រូហ្វាល់មួយសិនខ្លាចបងម្អូនភ្លេចមុខសុំអោយមានសិរីសួស្ដី ទាំងអស់គ្នាបងប្អូនក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ធ្វើដំណើរទៅកាន់ទីជិត ឬឆ្ងាយសូមអោយបានសេចក្ដីសុខ ទាំងអស់គ្នាបាទ»។
