កំពង់ចាម៖ ក្នុងចំណោមមនុស្ស ៤នាក់ជិះលើឡានបាំងខាងក្រោយ មាន ៣នាក់ពាក់មួយសុវត្ថិភាពយ៉ាងខ្ជាប់ខ្លួន បង្កឲ្យពលរដ្ឋ​ដែលធ្វើដំណើរស្របផ្លូវគ្នាទៅខេត្តកំពង់ចាមលាន់មាត់ថា «ប្លែក​ម្យ៉ាងដែរ» តែសម្រាប់លោក ឌួង ឆាយ ឧកញ៉ា​សម្បូរទ្រព្យ​ស្រុកខ្មែរ​វិញ បែរជាសរសើរមិនដាច់ពីមាត់ថា «គោរពច្បាប់ចរាចរណ៍​មែន គាត់ពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ»។

យ៉ាងណាច្បាប់ចរាណ៍ផ្លូវគោកកម្ពុជា​មិនបានចែងថា អ្នកជិះឡាន​មិនពាក់មួយសុវត្ថិភាពខុសច្បាប់នោះទេ ហើយការពាក់មួកសុវត្ថិភាពជិះលើឡាននេះគ្មានការបង្គាប់បញ្ជា​ ឬខ្លាច​ប៉ូលីសផាកអីទេ ប៉ុន្តែជាស្មារតី​ខ្លាចជួបគ្រោះថ្នាក់​ជាយថាហេតុ ក្រែងបានមួកជួយការពារក្បាល តែប្រភពលោក សក្កដា ថា «គាត់ពាក់មួយការពារក្តីហ្នឹង»។ និយាយត្រង់ចំណុចនេះម្យ៉ាងដែរ ព្រោះជិះឡាន​បាំងខាំងក្រោយចំហរ​ ម្ល៉ោះហើយត្រូវប៉ះនឹងកំដៅថ្ងៃផង ​និងខ្យល់ផង។