ភ្នំពេញ៖ វីជេ អាឡាស្កូ ដែលគ្រប់គ្នាស្គាល់ថាជាតារាប្រុសរូបសង្ហា និងជាប្រធានសមាគមអតីតពលករ មកពីកូរ៉េផងនោះ ហាក់ដូចជាលេចធ្លោលើសកម្មភាពជួយសង្គមជារឿយៗ។ ខណៈថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អា ឡាស្កូ ក៏បានបង្ហោះរូបភាព បង្ហាញពីជីវភាពកំសត់របស់ក្មេងប្រុសម្នាក់ ដែលបានទូលនំដើរលក់ថា បើប្រៀបធៀបទៅនិងអតីតកាលរបស់លោក គឺមានការលំបាកជាងនេះ១០០ដងឯណោះ។
ភ្ជាប់ជាមួយរូបភាពមួយសន្លឹក នៃទិដ្ឋភាពក្មេងប្រុសម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា ហើយមានការសរសេរថា «នេះជាអតីតកាលរបស់ខ្ញុំ។ ជីវិត អាស្កូ ជាងនេះ១០០ដងផង។ មានតែម្តាយទេ ដែលដឹងអ៊ីចឹងបានថា មនុស្សកុំមើលងាយមនុស្ស »។ ជាការពិតណាស់តារាប្រុសរាងសង្ហាវីជេ អាឡាស្កូ បច្ចុប្បន្នមិនត្រឹមតែមានការមមាញឹក លើអាជីពសិល្បៈ ស្ទើររកពេលសម្រាកគ្មាននោះទេ គឺតារារូបនេះជារឿយៗ ថែមទាំងបង្ហាញសកម្មភាព ចូលរួមការងារមនុស្សធម៌ ជួយសង្គមទៀតផង។
