ភ្នំពេញ៖ ថ្មីៗនេះគណនីហ្វេសប៊ុក Lyping Ung បានបង្ហោះវីដេអូបង្ហាញសកម្មភាពក្រុមចោរមួយក្រុមមានគ្នីគ្នា៤នាក់ (ស្រី៣ ប្រុសមួយ) បានបន្លំខ្លួនជាពុទ្ធបរិស័ទទៅវត្ត ខណៈនោះឃើញថាបានធ្វើសកម្មភាពលូកយកទ្រព្យសម្បត្តិដោយមិនខ្លាចបុណ្យបាបឡើយ។ ខណៈឱកាសធ្វើបុណ្យដាក់ទាន សន្សំកុសល់ជនរងគ្រោះបែរជាបានបង្ហើរត្រឹមពាក្យសោកស្ដាយទៅវិញថា«ទៅធ្វើបុណ្យ បែរជាជួបនឹងក្រុមចោរ ទ្រព្យរបស់គេ គេខំរកចង់ងាប់ទើបបានតែវាចាំលួចរបស់គេ សូមប្រយ័ត្នប្រយែងផងបងប្អូន អស់ទូរស័ព្ទ1ហើយ»។
យ៉ាងណាមិញឱភ្ជុំបិណ្ឌនេះពិតជាមានមនុស្សម្នាច្រើននាំគ្នាទៅសន្សំកុសល់ តែអកុសលនៅមានមនុស្សមិនល្អចាំធ្វើជាចោរលួចដោយមិនគិតពីបុណ្យបាបឡើយ ដូចនេះសូមបងប្អូនគួរតែមានប្រុងប្រយ័ត្នបានខ្ពស់។