ភ្នំពេញ៖ រំលេចពីក្រោយរឿងរ៉ាវតារាចម្រៀងកំពូលទើសទាល់លោក ម៉ៃ សុគន្ធ ដែលជារឿយៗតែងតែរិះគន់ទៅនឹងតារារួមសិល្បៈជាមួយគ្នា ស្រាប់តែពេលនេះផងដែរ តារាកំពូលទើសរូបនេះ បានធ្វើរឿងមួយឲ្យមហាជននៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។
ដោយរូបភាពមួយសន្លឹក របស់តារាចម្រៀងកំពូលទើសទាល់ ម៉ៃ សុគន្ធ បានកោសក់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អមជាមួយពាក្យពេចន៍ ដែល បង្ហាញបែបនេះថា«អ្នកមិនទាន់យល់ពីខ្ញុំ(ម៉ៃ សុគន្ធ)ច្បាស់ បើអ្នកយល់ ធាតុពិតគ្មានអ្វីដែលខាតបង់នោះទេ ឈ្លោះគ្នាជាមិត្ត មិនមែនឈ្លោះគ្នាជាសត្រូវទេ»។
តាមរយៈពាក្យពេចន៍ ដែលបានលើកឡើងខាងលើ ទំនងជាតារាចម្រៀងរូបនេះ ចង់បញ្ជាក់ពីរឿងរ៉ាវមួយចំនួនរបស់ខ្លួន ដែលមួយរយៈពេលកន្លងមកនេះ ធ្លាប់តែមានបញ្ហាផ្សេងៗ ហើយបញ្ហាទាំងអស់នោះគឺ តារាម្នាក់នេះបានបញ្ជាក់ថារូបគេឈ្លោះគ្នាដើម្បីជាមិត្តភាព មិនមែនឈ្លោះគ្នាជាសត្រូវនោះទេ ។
យ៉ាងណាមិញទង្វើខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រ នឹងពេញចិត្តសម្រាប់ពាក្យសម្ដីមួយឃ្លានេះណាស់។