​ភ្នំពេញ ៖ ខណៈ​កំពុង​រវល់​នឹង​មុខ​ជំនួញ​ជួញដូរ​លើ​របរ​ដីធ្លី​លោក អ៊ី​ណូ ក៏​ទើបតែ​បានប្រកាស​ពី​ភាពជោគជ័យ​លើ​រឿង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ត្រូវគេ​អះអាងថា​ជា​គ្រូពេទ្យ​រូប​ស្រស់​ម្នាក់ ប៉ុន្តែ​ស្រាប់តែ​ពេលនេះ​អ្នកចម្រៀង​ថ្គាមខ្លា​ចង្ការ​ស្អាត​គ្រហឹម​បាន​រូបនេះ​បាន​បង្ហើប​ពី​ដំណឹង​បែក​ស្នេហ៍​ទៅវិញ​។​

​បង្ហាញ​រូបភាព​មួយ​សន្លឹក​ម្ចាស់​បទ «​ប្រុស​ក្រ​ញ៉ា​ញ់​ខូចចិត្ត​» បាន​ភ្ជាប់​សារ​ក្តុកក្តួល​ថា «​ខំ​ថែ​គេ​បី​ឆ្នាំ ចុងក្រោយ​គេ​ត្រលប់​ទៅរក​អ្នក​ចាស់​ដដែល Sad»​។ ក្រោយ​ឃើញ​សារ​ខូចចិត្ត​អណ្តែត​ឡើង​បែបនេះ​អ្នកគាំទ្រ​ម្នាក់​បាន​សួរ​ភ្លែត​ថា «​មែន​អី​បង​អ៊ី​ណូ​?»​។ ភ្លាម​ក្រោយ​ឃើញ​អ្នកគាំទ្រ​ឆ្ងល់​យ៉ាងនេះ​ក៏ត្រូវ​ម្ចាស់​គណនី​មួយ​បាន​ចូលមក​តប​ភ្លែត​ថា «​បទ​អី​គេ​បង អ៊ី​ណូ​» ដែល​សារ​នេះ​បានបង្ហាញ​ច្បាស់​ថា​ពាក្យពេចន៍​ទាំងអស់​គ្រាន់​ជា​អត្ថន័យ​ក្នុង​បទ​ចម្រៀង​លោក អ៊ី​ណូ មាន​ចំណងជើង​ថា «​ខ្ញុំ​មិន​ស្មើ​អ្នក​ចាស់​» ប៉ុណ្ណោះ​។​