ភ្នំពេញ៖ តារាចម្រៀងមានចំណងស្នេហ៍មិនសមប្រកបនឹងប្រុសអាណិកជនអាមេរិក ពេជ្រ សោភា បានងាកមកបង្កាត់ភ្លើងរួមប្រុសក្មេង ឆឹម សក្កដា ដែលមានឱកាសផ្អែមល្ហែមសន្ធឹកសន្ធាប់នារយៈពេលដ៏ខ្លី ក៏ស្ងាត់បាត់មុខទៅវិញ តែនាងអះអាងថា «គ្មានរឿងអ្វីទេ ព្រោះរវល់ការងារហ្នឹងណា បានមិនសូវផ្អែមល្ហែម» តែប្រភពទស្សនាវត្តីល្បីក្នុងស្រុកផ្សាយថា «ស្នេហា ពេជ្រ សោភា និង ឆឹម សក្កដា ជាស្នេហាក្លែងក្លាយដើម្បីទាញប្រជាប្រិយភាពឲ្យ សក្កដា លេចមុខមាត់ក្នុងពិភពសិល្បៈតែប៉ុណ្ណោះ តែបេះដូងអ្នកទាំង ២មិនត្រូវការគ្នាទេ»។
ការបង្កាត់ចំណងស្នេហ៍ក្លែងក្លាយ ដើម្បីកើបលុយពីសិល្បៈ អ្នកណាក៏ដឹងថា មានអាយុកាលមិនចិរកាលទេ ដែលនេះសរបញ្ជាក់ឲ្យឃើញបន្តិចម្តងៗថា ពេជ្រ សោភា ក៏ចេះតែមានលេសនេះលេសនោះដើម្បីបកស្រាយជូនអ្នកគាំទ្រ រឿងឃ្វាងផ្លូវជាមួយ ឆឹម សក្កដា ហើយលោក សក្កដា ទៀតនោះ ប្រឹងទៅស្និទ្ធស្នាលជាមួយស្រីផ្សេង ដែលអះអាងថា «មិត្តរួមការងារ»។ ដោយសារការមើលឃើញពីភាពមិនច្បាស់លាស់ ពេជ្រ សោភា និង ឆឹម សក្កដា អញ្ចឹងហើយបានប្រភពបុរសម្នាក់សូមមិនបញ្ចេញឈ្មោះទាញដំណើរថា «ស្នេហ៍អ្នកទាំង ២ ទំនងជាមិនវិលមករកភាពផ្អែមល្ហែមទៀតទេ»។
